ការបង្កើតសហគ្រាសសង្គម ផែនការទីផ្សារឌីជីថល និងយុទ្ធសាស្រ្តលក់អនឡាញ ដែលផ្តោតទៅលើ ភាពជាសហគ្រិន នៃថាមពលកកើតឡើងវិញ
វគ្គបណ្តុះបណ្តាលខ្លីអនឡាញនេះ មានគោលបំណង ផ្តល់ជូនសិក្ខាកាម នូវគំនិតខ្លីៗ អំពីសារៈសំខាន់ និងដំណើរការទីផ្សារ និងការលក់បែបទាន់សម័យ នៃអាជីវកម្មថាមពលកកើតឡើងវិញ។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការបង្កើនប្រសិទ្ធភាព ភាពជោគជ័យ ផលប៉ះពាល់ និងនិរន្តរភាព នៃអាជីវកម្មថាមពលបៃតង ដែលដឹកនាំដោយស្ត្រី តាមរយៈការអភិវឌ្ឍវប្បធម៌ នៃការច្នៃប្រឌិត ដែលផ្តោតលើបរិស្ថាន និងការកែលម្អជាបន្តបន្ទាប់ នៃបច្ចេកទេសទីផ្សារ នៃផលិតផល និងសេវាកម្ម។ ការពិភាក្សាអនឡាញ ប្រចាំសប្តាហ៍៖ ថ្ងៃព្រហស្បតិ៍ ពីម៉ោង 3:00 រសៀល ដល់ 5:00 ល្ងាច (ម៉ោងនៅប្រទេស បង់ក្លាដេស) ត្រូវនឹងម៉ោង 4:00 រសៀល ដល់ 6:00 ល្ងាច (ម៉ោងនៅប្រទេស កម្ពុជា)
Enrollment in this course is by invitation only
- Course Number KHE101
- Classes Start
- Course Length 6 weeks
- FORMAT Online
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកនឹងរៀន៖
វគ្គបណ្តុះបណ្តាលខ្លីអនឡាញនេះ មានគោលបំណងពង្រឹងសមត្ថភាពសហគ្រិនស្ត្រី ដែលមានសេចក្តីប្រាថ្នា ក្នុងការផ្តួចផ្តើមអាជីវកម្មថាមពលបៃតង ដែលអាចឱ្យពួកគេយល់អំពី បច្ចេកទេសបែងចែកចំណែកទីផ្សារ ជ្រើសរើសបច្ចេកទេសលក់អនឡាញ និងទីផ្សារឌីជីថល ដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយទីផ្សារថាមពលកកើតឡើងវិញ ដើម្បីចាប់ផ្តើមសហគ្រាស រៀបចំផែនការត្រួតពិនិត្យ និងវាយតម្លៃ ឱ្យបានត្រឹមត្រូវ សម្រាប់ថាមពលកកើតឡើងវិញរបស់ពួកគេ។ លើសពីនេះ សិក្ខាកាមនឹងត្រូវបានបណ្ដុះបណ្ដាលជំនាញប្លែកៗថ្មីៗ និងការមានគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីកំណត់ពីឱកាសពាណិជ្ជកម្ម សេដ្ឋកិច្ច អេកូឡូស៊ី និងបរិស្ថាន ដើម្បីធ្វើឱ្យភពផែនដីរស់នៅកាន់តែប្រសើរឡើង។
- គោលគំនិតជាមូលដ្ឋាន នៃសហគ្រិនភាពថាមពលកកើតឡើងវិញ បូករួមទាំងនិយមន័យ នៃថាមពល កកើតឡើងវិញផងដែរ
- ដំណើរការបង្កើតសហគ្រាសថាមពល
- គំនិតនៃការបែងចែកចំណែកទីផ្សារ និងវិធីបង្កើតរឿងជោគជ័យ
- មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល និងការអនុវត្តមូលដ្ឋានគ្រឹះទីផ្សារទៅកាន់ទីផ្សារឌីជីថល
- មូលដ្ឋានគ្រឹះនៃការលក់ និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងការអនុវត្ត
- ស្វែងយល់ពីសារៈសំខាន់ នៃការត្រួតពិនិត្យ និងវាយតម្លៃ អាជីវកម្មថាមពលកកើតឡើងវិញ
- អភិវឌ្ឍជំនាញអន្តរបុគ្គល ដើម្បីពង្រឹងសមត្ថភាពវិភាគ ការគិតស៊ីជម្រៅ ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ការកសាងក្រុម និងភាពស្ទាត់ជំនាញអន្តរវប្បធម៌ ដើម្បីបង្កើតភាពធន់នឹងអាកាសធាតុ ក្នុងចំណោមសហគមន៍របស់អ្នក។
តើអ្នកណាខ្លះ អាចចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលនេះបាន?
សម្រាបស់ សហគ្រិនស្ត្រីវ័យក្មេង
សម្រាប់សហគ្រិនស្រ្តីទាំងឡាយ ដែលមានចំណាប់អារម្មណ៍ ចង់បង្កើតសហគ្រាស ក្នុងវិស័យថាមពលកកើតឡើងវិញ។

លក្ខណៈពិសេសនៃវគ្គសិក្
ផ្តោតលើទីផ្សារឌីជីថល និងការលក់អនឡាញនៃអាជីវកម្មបច្ចេកវិទ្យាកកើតឡើងវិញ។
ការបង្កើតគំនិត និងការអភិវឌ្ឍន៍អាជីវកម្មលើវិស័យថាមពលកកើតឡើងវិញ។
បច្ចេកទេសរៀបចំយុទ្ធសាស្ត្រទីផ្សារប្រកបដោយនិរន្តរភាព
គ្រូបណ្តុះបណ្តាលដ៏ល្បី និងមានបទពិសោធន៍ពីវិស័យថាមពលព្រះអាទិត្យ និងសហគ្រិនភាពদ
អ្នកចូលរួមដែលទទួលបានជោគជ័យនឹងទទួលបានវិញ្ញាបនបត្រសមិទ្ធផល
វិធីសាស្រ្តសិក្សាដោយការចូលរួម និងអន្តរកម្ម
ចំនួនកៅអីមានកំណត់